ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង

ភ្នំពេញ៖ គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធា​រណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន ០៥ (ប្រាំ)រូប ដែលរួមមាន អតីតចៅក្រម ចំនួន ១រូប បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកច្បាប់ ចំនួន ២រូប និងបុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច ចំនួន ២រូប។

បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ៣៥ ឆ្នាំ និងត្រូវមានលក្ខណសម្បត្តិមួយចំនួនទៀត ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៦៥៩ ព.ណ.អ.កបប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសសមាជិកគណៈកម្មា​ធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង។ បេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២។
បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង អាចមកទទួលពាក្យស្នើសុំនៅអគ្គនាយកដ្ឋាន ក.ប.ប. រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានផ្លូវលេខ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬអាចទាញយកតាមរយៈគេហទំព័រ www.ccfdg.gov.kh ឬអាចទាញយកពាក្យស្នើសុំធ្វើជាសមាជិកគ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដូចជូនភ្ជាប់ខាងក្រោម។
https://drive.google.com/file/d/1URfD-2kcKoLs7WAiZWW7oS9YD7lHOqCk/view?usp=sharing,
https://docs.google.com/document/d/1URnPPHWjLV6j59mvTWatYsmN-ASEBiAs/edit?usp=sharing&ouid=111002752239186247759&rtpof=true&sd=true

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាចទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ (៨៥៥ ) ៩៨ ៨៨៩ ៨៨៩ ឬ (៨៥៥) ៧៨ ៨៦៨ ៦៩៨។

ទីតាំងអគ្គនាយកដ្ឋាន ក.ប.ប. ៖ https://goo.gl/maps/LJEyTLhj1AdAiTeB7

Google Docs (https://drive.google.com/file/d/1URfD-2kcKoLs7WAiZWW7oS9YD7lHOqCk/view?usp=sharing)
20220307_CLN_Form_ Alone_DP_finalcheck.pdf