ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចនិងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃនៅទឹកដីនៃខេត្តព្រះសីហនុ

ភ្នពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​ទី២៥ ខែមីនា ឆ្នាំ២០២២នេះបាន​ថ្លែងបញ្ជាក់ថា​ ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។

សម្ដេចតេជោសង្ឃឹមថា «បងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអសាទរ ចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះ​តែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិ​លេខ៥១ ពីតំបន់ថ្នល់ទទឹងផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឧត្តុងផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ៕