ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្គ្រាបបទល្មើសជលផលនៅបឹងទន្លេសាប

ភ្នំពេញ:អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ខែមីនាកន្លងមកស្តីពី “វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប” តាមបទបញ្ញាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ទី២៦ ខែមីនាឆ្នាំ២០ ២២បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះ ដើម្បីពិភាក្សាបន្ថែម លើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។
គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់។
លើសពីនេះ វិធានការឬយន្តការទប់ស្កាត់និងបង្គ្រាបកន្លងមកដំណើរការនៃការចងក្រងសំណុំឯកសារផ្លូវច្បាប់ទាក់ទងបទល្មើសនីតិវិធីរបស់តុលាការនិងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំលាំងចម្រុះអន្តរក្រសួង សហការជាមួយកងកំលាំងប្រដាប់អាវុធ ត្រូវយកទៅអនុវត្តជាបន្ទាន់ ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

កិច្ចប្រជុំដ៏មានសារ:សំខាន់នេះដឹកនាំដោយ លោក រដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ម៉ៅ ហាក់ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា តំណាងឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន។
ដោយឡែកខាងអាជ្ញាធរខេត្តមាន៖ លោក សាន់ យូ អភិបាលរងនៃគណ :អភិបាលខេត្តកំពង់ ឆ្នាំងលោក ជាវ តាយ អភិបាលនៃគ ណ:អភិបាលខេត្តពោធិ៍សាត់ លោក សុក លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងលោល លី សារី អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយ មានជ័យ លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងលោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ។
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដែលទទួលបន្ទុកខេត្តគោល ដៅប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ និងនាយខ័ណ្ឌជលផលនៃខេត្តគោលដៅទាំង ៦ ក៏មានវត្តមានផងដែរ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដោយភាពទទួលខុសត្រូវ និងគិតគ់ គូពីផលប្រយោជន៍ជាតិខ្ពស់រួចមកកិច្ចប្រជុំអន្តរក្រសួងបានឯកភាពគ្នាជាឯកច្ឆន្ទ ដាក់ចេញនូវវិធានការជាបន្ទាន់ ក្នុងការសហការគ្នាអនុវត្តនូវវិធានការសំខាន់ៗទៅតាមស្មារតីនៃកិច្ចប្រជុំដូចខាងក្រោម៖

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំអន្តរក្រសួងបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដោយត្រូវសហការគ្នាអនុវត្តនូវវិធានការសំខាន់ៗទៅតាមស្មារតីនៃកិច្ចប្រជុំដូចខាងក្រោម៖
1. ប្រគល់ជូនលោក អភិបាលនៃគណៈអភិបាលខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាបសហការជាមួយឯកឧត្តមប្រធានសាលាដំបូង និង.ព្រះរាជអាជ្ញាអមសាលាដំបូងនៃបណ្តាខេត្តជាប់បឹងទន្លេសាបទាំងអស់ពិនិត្យ និងស្រាវជ្រាវរាល់សំណុំរឿងបទល្មើសនេសាទដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ឱ្យបានឆាប់រហ័សដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផលនៅតំបន់បឹងទន្លេសាប។
2. កំណត់ឧបករណ៍សំខាន់មួយចំនួនដែលជនល្មើសប្រើប្រាស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីធ្វើការបង្ក្រាបជាបន្ទាន់។
3. បង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍នៅទីតាំងសំខាន់ៗចំនួន០២កន្លែង ជាបឋម ក្នុងចំណាម ៥កន្លែង នៅបឹងទន្លេសាបដើម្បីតាមដានត្រួតពិនិត្យជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់។
4. គណៈបញ្ជាការឯកភាពថ្នាក់ខេត្តទាំង៦ត្រូវ៖
4.1.បង្កើតទីបញ្ជាការស្រាលនៅតាមបណ្តាទីតាំងចំបាច់សំខាន់ៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
4.2.ចាត់តាំងមន្រ្តីក្រោមឱវាទរបស់ខ្លួនធ្វើការផ្សព្វផ្សាយជាបន្ទាន់នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសជលផល តាមរយៈការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព។
4.3.ចាត់មន្រ្តីក្រោមឱវាទរបស់ខ្លួនក្នុងការធ្វើជំរឿន និងការស្រាវជ្រាវ រកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់។
4.4.ផ្តល់ការគាំទ្រ កិច្ចសហការ និងកិច្ចសម្របសម្រួលចាំបាច់នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ក្រុមការងារថ្នាក់ជាតិ និងសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងសមត្ថកិច្ចនៃបណ្តាខេត្តដែលជាប់នឹងបឹងទន្លេសាប។
4.5.ពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប។
5.ក្រុមការងារថ្នាក់ជាតិត្រូវចុះពិនិត្យទីតាំងទាំង៥ ដែលត្រូវឈរជើងជាអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ទី២៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
6.លេខាធិការដ្ឋានថ្នាក់ជាតិមួយត្រូវបានបង្កើតឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការសម្របសម្រួលរាល់សកម្មភាពរបស់ក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត ។
7.គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបនឹងត្រូវធ្វើការកែសម្រួលឱ្យស្របតាមតម្រូវការជាក់ស្តែង។
កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយនិងមានការទទួលខុសត្រូវខ្ពស់។