ព្រះវិហារ៖អ្នកជំនួញម្នាក់បានដឹកដៃភរិយាយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ។
អ្នកជំនួញខាងលើនេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរកំពុងតែកាន់កាប់ជំនួញក្រុមហ៊ុន ហាងបញ្ចាំនិងអចលនទ្រព្យ។
លោកឧកញ៉ា វិចិត្រដារ៉ា លើកឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ31/03/2022 ខ្ញុំសូមផ្លាស់ប្តូរពីការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។
អ្នកជំនួញខាងលើបានរំលឹកថា សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ។