ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងមហាផ្ទៃ​ដាក់​ឱ​សាន្ត​វាទចំនួន​បី​ខែ​ចំពោះ​ជនបរទេស​កាន់​ឯកសារ​មិន​ប្រក្រតី​​

ភ្នំពេញ ​៖​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​ បាន​ដាក់​ឱ​សាន្ត​វាទ​ដល់​ជនបរទេស​ណា​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី​ចំនួន​បី​ខែ​ទៀត​ ឲ្យ​មក​សារភាព​ដោយ​ខ្លួនឯង​ប្រសិនបើ​មន្ត្រី​រក​ឃើញ​ក្រោយ​បី​ខែ​នេះ​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​

​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ មាន​ប្រសាសន៍នៅក្នុង កិច្ចប្រជុំ​បូក​សរុប​ ដក​ពិសោធន៍​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ និង​ការងារ​ទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោរ​ប្រវេ​សន្ត​ រយៈពេល​៣​ខែ​ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​រយៈពេល​៣​ខែ​ចុង​ក្រោយ​នា​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

លោក​ ឧត្តមសេនីយ៍​ សុខ​ ផល​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​ បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ជាង​ ប្រាំពីរ​ម៉ឺន​នាក់​ ហើយ​ក្នុង​នោះ​ជនជាតិ​វៀតណាម​រហូត​ដល់​ជាង​៩០%​។​

​ ការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ និង​ឯកសារ​ផ្សេងៗ​បាន​ ចំនួន​ជាង​ប្រាំពីរ​ម៉ឺន​នាក់​មក​ពី​ប្រាំ​សញ្ជាតិ​រយៈពេល​ឆ្នាំ​កន្លង​មកនេះ​ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ ចាប់​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ​ជា​បន្ត​ផង​ដែរ​។​ ប៉ុន្តែ​យ៉ាង​ ណា​ក៏​ដោយ​ក្រសួងមហាផ្ទៃ​ បាន​កំណត់​ពេលវេលា​ចំនួន​បី​ខែ​ទៀត​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជនបរទេស​ណា​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​មក​សារភាព​ជា​បន្ទាន់​ បើ​ពុំ​ដូច្នេះ​ទេ​ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​របស់​កម្ពុជា​។​

​យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា​ យោង​តាម​ស្ថិតិ​នៃ​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៦​ តួលេខ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សរុប​មាន​ចំនួន​ ៤៦,៧៧៦​គ្រួសារ​ មនុស្ស​ចំនួន​ ១៧៦,៨១២​នាក់​ (​ស្រី​ ៧៩,៧២៨)​ អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន​ ១២១,៤០៥​នាក់​ (​ស្រី​ ៥២,៧៥៤​នាក់​)​។​ ការ​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​កន្លង​មក​ បាន​រក​ឃើញ​បន្ថែម​នូវ​ជនបរទេស​ដែល​ស្នាក់​រយៈពេល​យូរ​ចំនួន​ ២,៨២៧​គ្រួសារ​ មនុស្ស​ចំនួន​ ៥,៨៦១​នាក់​ (​ស្រី​ ២,៧៦០​នាក់​)​ អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន​ ៤,៤៨៨​នាក់​ (​ស្រី​ ២,១២៨​នាក់​)​ ៕