ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ច ហាងលក់សូត្រកីមាស Revlon Beauty Center នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ក្នុងផ្សារទំនើបបាយ័នជាន់ទីមួយ(ជិតទីស្តីការគណៈរដ្ឋមន្រ្តី)។
ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីផលិតផល ឬសេវាកម្មរបស់សមាជិកា ក៏ដូចជាកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និតស្នាលថែមទៀត ព្រមទាំងជួយផ្សព្វផ្សាយអាជីវកម្មរបស់សមាជិកាតាម រយ:ប្រព័ន្ឋផ្សព្វផ្សាយរបស់សមាគមផងដែរ។
តាំងនាមឲ្យសមាគម សូមគោរពថ្លែងអំណរគុណដល់ Revlon Beauty Center ដែលបានអនុញ្ញាតិ និងបានទទួលស្វាគមន៍គណៈប្រតិភូរបស់យើងយ៉ាងរួសរាយរាក់ទាក់ និងស្និតស្នាលជាទីបំផុត។
សូមបញ្ជាក់ថាសមាគមសហគ្រិនស្រ្តីកម្ពុជានឹងបន្តចុះធ្វើទស្សនកិច្ចសមាជិការបស់សមាគមបន្តទៀតតាមពេលវេលា និងទីកន្លែងដែលបានរៀបចំទុករបស់គណៈកម្មការសមាជិកភាព។