ទីក្រុងប៉េកាំង៖នៅថ្ងៃចន្ទនេះប្រទសចិនអះអាងថា ខ្លួនបានចែកចាយការផ្គត់ផ្គង់យោធាតាមទម្លាប់របស់ខ្លួនទៅកាន់ប្រទេសស៊ែប៊ី ដោយពួកគេបញ្ជាក់ថា វាមិនពាក់ព័ន្ធនឹងស្ថានការតានតឹងបច្ចុប្បន្ននោះទេ ។
ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីបានទទួលយកការចែកចែកប្រព័ន្ធប្រឆាំងយន្តហោះរបស់ចិន អំឡុងប្រតិបត្តិការបិទបាំងកាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលលោកខាងលិចព្រួយបារម្ភថា ការដំឡើងសាច់ដុំយោធានៅតំបន់បាល់កង់នៅពេលមានសង្រ្គាមនៅអ៊ុយក្រែន អាចគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់ដ៏ផុយស្រួយនៅក្នុងតំបន់ ។
សារព័ត៌មាន និងក្រុមអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិន ចំនួន ៦គ្រឿងបានចុះចតនៅអាកាសយានដ្ឋានស៊ីវិល ស្ថិតក្នុងទីក្រុងបែលក្រាដ កាលពីព្រឹកថ្ងៃសៅរ៍ ផ្ទុកជាមួយប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស HQ-22 សម្រាប់យោធាស៊ែប៊ី ។
ដោយមិនបានលម្អិតអ្វីច្រើនពីការផ្គត់ផ្គង់នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ចាវ លីចៀន (Zhao Lijian)បានរៀបរាប់ថា ការដឹកជញ្ជូនខាងលើ គឺជាផ្នែកមួយនៃគម្រោងស្ថិតក្រោមផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងចិន និងស៊ែប៊ី ។
លោក បន្តថា ពួកយើងសង្ឃឹមថា សារព័ត៌មានពាក់ព័ន្ធ នឹងមិនបកប្រែខុសនោះទេ ៕