ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ ០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។
វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសនឹងមកដល់ថ្ងៃស្អែក ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពីវិមានសន្តិភាព នៅម៉ោង៩.០០នាទីព្រឹក៕