ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការឃុំខ្លួនលោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុនបុរី CS ពាក់ព័ន្ធករណីចេញសែកស្អុយ២៥ ម៉ឺនដុល្លារ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួចកាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យ ឃុំខ្លួន លោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុនបុរី CS នៅក្នុងក្នុង ពន្ធនាគារ PJជាបណ្ដោះអាសន្នដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពាក់ព័ន្ធករណីចេញសែកគ្មានប្រាក់ចំនួន២លើក សរុបជាង២៥ម៉ឺនដុល្លា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ។


យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដីឡូត៍ មានទីលំនៅ ភូមិភ្នំពេញថ្មី, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនត្រូវបានចោទឈ្មោះ ចាវ សុជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ:មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ,លោកចាវ សុជាតិ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ ចន្ទ សោភា