ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប.បន្តរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង២០គីឡូក្រាមនៅលើទីផ្សារ

ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប.នៃសាខាតាកែវនិងខេត្តរាជធានីភ្នំពេញនៅ​​ថ្ងៃទី២២ និង​២៣ ខែមេសា ឆ្នាំ២០២២នេះ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ២៩គីឡូក្រាមន្ថែមទៀត។
ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប.ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។
ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។