កំពង់ចាម៖ លោកជំទាវ ឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ ស្ថិតនៅភូមិបឹងទីង មេឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ។
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បាននាំយកនូវសារ៉ុង ប្រហុក ថ្នាំពេទ្យ និងថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវផ្តល់ជូនប្រជាពលរដ្ឋភូមិបឹងទីងប្រមាណ១០០០គ្រួសារផងដែរ។
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនបានសម្តែងនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែបានផ្តាំសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងសូមឲ្យបងប្អូនយើងជៀសឲ្យឆ្ងាយពីជំងឺផ្សេងៗ ហើយសូមថែរក្សាសុខភាពនារដូវភ្លៀងខែវស្សានេះឲ្យបានភ្ជាប់ភ្ជួនផងដែរ។
លើសពីនេះលោកឧកញ៉ាបានរំលឹកថា ដោយសារតែស្នាដៃនៃសន្តិភាពនេះហើយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ទើប យើងមានអ្វីៗរហូតមកដល់ថ្ងៃនេះ ហើយសូមបងប្អូនកុំភ្លេចទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាយើង ដើម្បីបន្តរក្សាបាននៅសន្តិភាពនិងការអភិវឌ្ឍន៍ឥតឈប់ឈរ ជូនប្រទេសជាតិ។
សូមជម្រាបថា លោកជំទាវ ឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយ ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ ធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា បឹងទីង ស្ថិតភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។