បាត់ដំបង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២បានដឹកនាំក្រុមការងាររួមជាមួយរដ្ឋបាលស្រុកបាណន់រៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារតាមបណ្តាឃុំនៃស្រុកបាណន់ចំនួន ៦០៦នាក់ (ស្រី២នាក់) ដើម្បីចូលរួមការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។
នៅនារសៀលវេលាម៉ោង ៣.៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានចូលជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងជម្រុញលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមមាន ៖ អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក និងប្រតិបត្តិការសឹករងនៃស្រុកបាណន់ចំនួន ១០៦នាក់ (ស្រី៥នាក់) ។
សម្រាប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បានដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តការងារបំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នាពេលខាងមុខរបស់ក្រុមយុទ្ធការបោះឆ្នោតស្រុកបាណន់ ដែលមានសមាជិកចូលរួមផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិច Zoom ផងដែរ។