ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋរុស្ស៊ីជួបជុំគ្នានៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ

អាហ្សង់ទីន៖ សហគមន៍រុស្ស៊ីនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ បានជួបជុំគ្នានៅទីលាន San Martin កណ្តាលទីក្រុង Buenos Aires ដើម្បីដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ ។
ឆ្នាំនេះ គឺជាខួបលើកទី ៧៧នៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ឬជាឆ្នាំសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ដែលគេស្គាល់នៅរុស្ស៊ី ឬអតីតប្រទេសសហភាពសូវៀតផ្សេងទៀត ។
ប្រជាពលរដ្ឋទាំងនេះ នាំគ្នាដើរក្បួនកងវរសេនាធំអមតៈ ដោយកាន់រូបថតសាច់ញាតិដែលបានចូលរួមសង្រ្គាមលោកលើកទី ២ ជាពិសេសអ្នកដែលបានច្បាំងជាមួយក្រុមណាស៊ី ។
ការប្រារព្ធពិធីនេះដែរ បានធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនពិធីផ្លូវការដែលនឹងរៀបចំឡើងនៅទីលានក្រហម ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃចន្ទស្អែកនេះ ។
ដោយឡែក ទីក្រុងម៉ូស្គូ បានចាប់ផ្តើមការត្រៀមខ្លួន មុនថ្ងៃប្រារព្ធទិវាជ័យជំនះផងដែរ ។ ថ្ងៃដែលជាព្រឹត្តិការណ៍ស្នេហាជាតិ អបអរសាទរកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសូវៀត អំឡុងសង្រ្គាមលោកលើកទី២ បានចារអត្ថន័យថ្មីក្នុងឆ្នាំ ២០២២ ។
ពិធីដែលរួមមានទាំងការដាក់កម្រងផ្កានៅលើវិមានអនុស្សាវរីយ៍ និងការបង្ហាញខ្លួនជាសាធារណៈអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើឡើងនៅទូទាំងរដ្ឋធានី ខណៈការហាត់សមដើរព្យុហយាត្រាជាច្រើន បានធ្វើឡើងទាំងថ្ងៃទាំងយប់ មុនឱកាសដ៏អធិកអធមមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលដែលប្រតិបត្តិការសឹករុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នៅតែបន្តនោះ សូរសន្ធឹកដូចធម្មតារបស់គ្រឿងយុទ្ធោបករណ៍ និងរថក្រោះ ឆ្លងកាត់ទីលានក្រហម នឹងមានសំឡេងតិចជាងមុន ។ ប៉ុន្តែអារម្មណ៍ស្នេហាជាតិ ពាក់ព័ន្ធនឹងថ្ងៃដ៏ពិសិដ្ឋនេះ អាចនឹងខ្លាំងក្លាដូចមុន ។
ទិវាជ័យជំនះឆ្នាំនេះ មិនត្រឹមតែគោរពដល់ជម្លោះដែលបានបញ្ចប់កាលពី ៧៧ ឆ្នាំមុនប៉ុណ្ណោះទេដោយសារពលរដ្ឋរុស្ស៊ីជាច្រើន គិតដល់ទាហានរ៉ាប់ម៉ឺននាក់ នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ៕