ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច”

ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិសាសនានិងព្រះមហាក្សត្រជានិច្ច”មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។
សម្តេចមានប្រសាសន៍ថា តើបងនៅចាំទេគឺក្បែរកន្លែងតំកល់ស ពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែ ងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មីនា១៩៧០ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ ១៨ឆ្នាំ។
សម្តេចរំលឹកថា “ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម”។

សម្រេចបន្ថែមថា ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់”៕