ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ យកអំណោយនិងថវិកាចំនួន ១០លានរៀល ដែលជាអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ

កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបាននាំយកនូវសារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាចំនួន ១០លានរៀល ដែលជាអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៥០០គ្រួសារ កាលពីថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២។
លោកឧកញ៉ាមានបហរសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។
លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុង របបដ៍ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ប្រទេសមានសុខសន្តិភាពស្ថិរភាពសង្គម។
លោកឧកញ៉ាបន្ថែមថា យើងសមានន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យការវិវឌ្ឍរីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណៈភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

លើសពីនេះលោកឧកញ៉ាលើកឡើងថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្តេចតេជោ សម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវទិញ ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្តទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌ «វ៉ាក់សាំង» ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
អណោយនេះ គឺមាន សារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាប្រមាណ ១០លានរៀល ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែកជូន និងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ ៥០០ គ្រួសារ៕