ភ្នំពេញ៖ សូមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីជាទីរាប់អាន-រូបខ្ញុំបានសរសេរសារនេះ ព្រមជាមួយសេចក្តីសោកសង្រែងជាពន់ពេក សូមចូលរួមរំលែកទុក្ខដ៏ធំដែលបងប្រុសរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាពកាលពីម្សិលមិញ។ ក្រុមគ្រួសាររបស់គាត់ និង ប្រជាជននៃខេត្តកំពង់ចាមបានបាត់បង់ថ្នាក់ដឹកនាំដ៏ល្អមួយរូប។
-ភាពសោកសៅនៃការបាត់បង់ភ្លាមៗនូវសមាជិកគ្រួសារដ៏ជិតស្និទ្ធគឺជាការមួយដែលលំបាកទទួលយកបានបំផុត។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយភរិយា បុត្រា បុត្រី និង ញាត្តិមិត្តទាំងអស់របស់ឯកឧត្តមហ៊ុនណេង។ ខ្ញុំសួមបួងសួងសូមសេចក្តីសុខ ជូនចំពោះសម្តេចតេជោផ្ទាល់ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ក្នុងពេលវេលាដ៏លំបាកនេះ។ រូបខ្ញុំក៏សូមជូនពរអោយពិធីបុណ្យសពប្រព្រឹត្តិទៅដោយដោយល្អប្រសើរតាមការគ្រោងទុកនៅថ្ងៃទី ៩ ឧសភាខាងមុខ។