ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា  បាន​បើកកិច្ចប្រជុំ​រវាង​គណកម្មការអប់រំ យុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរនៃរដ្ឋសភាជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។

កិច្ចប្រជុំពិភាក្សា បានលើកផែនការយុទ្ធសាស្ដ្រក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​៤​ របស់រាជរដ្ឋាភិបាល អាណត្ដិទី៦ ៕