ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហៃ ស៊ីណា ស្ថាបនិកសារព័ត៌មាន ដេលីខ្មែរ និងជាគណ:កម្មការនាយកសមាគមសារព័ត៌មានអេឡិចត្រូនិកថ្នាក់ដឹកនាំ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ មរណភាព សន្តិបណ្ឌិត ឌុល គឿន

(ភ្នំពេញ)៖លោក ហៃ ស៊ីណា ស្ថាបនិកសារព័ត៌មាន ដេលីខ្មែរ និងជាគណ:កម្មការនាយកសមាគមសារព័ត៌មានអេឡិចត្រូនិក ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកទាំងអស់ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ មរណភាព សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ដោយស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោក ហៃ ស៊ីណា បាន​​ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ព្រមទាំងបុគ្គលិកទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ សន្តិបណ្ឌិត​ ឌុល គឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាលនីតិកាលទី៦នៃរដ្ឋសភាបានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕