ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថៅកែក្លឹបកម្សាន្ត ដឹ ស្តមបានដកកាំភ្លើងគំរាមនិងផ្ទុះអាវុធ១គ្រាប់រួចបើករថយន្តចេញពីកន្លែង ដោយសារខឹងចុងភៅជាបុគ្គលិក

ភ្នំពេញ ៖បុរសម្នាក់ដែលជាថៅកែក្លឹបកម្សាន្ត ដឹ ស្តមបានដកកាំភ្លើងគំរាមនិងផ្ទុះអាវុធ១គ្រាប់រួចបើករថយន្តចេញពីកន្លែង ដោយ សារខឹងចុងភៅជាបុគ្គលិករបស់ខ្លួននូវរឿងរាវបន្តិចបន្ទួច កាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនបង្កដែលជាថៅកែក្លឹបមានឈ្មោះ ហេង សុផល អាយុជាង៤ ០ឆ្នាំ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។
សក្សីនិយាយថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងដោយមិនសួរហេតុផលនិងបានចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា ហែងតិចទៀតដឹងខ្លួនហើយ។
ស្រាប់តែមួយសន្ទុះក្រោយមកថៅកែរូបនេះ ក៏បានយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) មកកន្លែងចុងភៅ រួចបញ្ជូលគ្រាប់ភ្ជុងចុងភៅគំរាម រួចក៏បាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកក៏ដើរចេញពីក្លឹប បើករថយន្តចេញទៅបាត់។
ហេតុការណ៍នៅក្នុងក្លឹប និងសមត្ថកិច្ចខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅរៀបរាប់ប្រាប់រឿងហេតុដល់អាជ្ញាធរមានសមត្ថកិច្ច ក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការ តាមច្បាប់ ៕