ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាអះអាងពីសុវត្ថិភាពនៃបំណែកផ្កាយរណបរបស់ខ្លួនក្នុងទីអវកាស

អ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា កម្ទេចកម្ទីផ្កាយរណប មិនអាចបង្កគ្រោះថ្នាក់នៅក្នុងទីអវកាសទេ ដោយសារកម្ទេចកម្ទីមួយចំនួននឹងរលាយឆេះក្នុងទីអវកាស ក្នុងរយៈពេលមិនដល់មួយខែផង ។

ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាដដែលបានបន្តថា គន្លងអវកាសរបស់ស្ថានីយ៍អវកាសអន្តរជាតិមានរយៈកម្ពស់៤១០គីឡូម៉ែត្រពីភពផែនដី ប៉ុន្តែផ្កាយរណបឥណ្ឌាដែលត្រូវបានបាញ់កម្ទេចនោះ គឺមានរយៈកម្ពស់តែ៣០០គីឡូម៉ែត្រពីភពផែនដីទេ និងបង្កគ្រោះថ្នាក់ដល់ស្ថានីយ៍អវកាសអន្តរជាតិ ដូចការចោទប្រកាន់របស់អង្គការ NASA អាមេរិកនោះទេ ។

នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានស្តីបន្ទោសទីភ្នាក់ងារអវកាស ណាសា ថា អាមេរិក រុស្ស៊ី និងចិន គឺជាអ្នកបង្កើតកម្ទេចកម្ទីក្នុងទីអវកាសច្រើនជាងគេនៅលើពិភពលោក ដែលកាលពីឆ្នាំ២០០៧កន្លងទៅ តាមរយៈការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបដូចគ្នានេះ ចិនបានបង្កើតបំណែកផ្កាយរណបរហូតដល់ទៅជាង២ម៉ឺន ៣ពាន់បំណែក តែណាសា មិនបានស្តីបន្ទោសទេ បែរជាមកស្តីបន្ទោសឥណ្ឌាតែម្នាក់ឯងទៅវិញ ៕