បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណប ក្សប្រជាជនកម្ពុជាស្រុកបាណន់កាលពីថ្ងៃទី២៥-២៦-២៧-២៨ ខែឧសភាឆ្នាំ២០២២ បានធ្វើការចុះត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារសម្រាប់សកម្មភាពឃោសនាបោះឆ្នោត និងជួបជាមួយក្រុមយុទ្ធនាការបោះឆ្នោតឃុំកន្ទឺ១ ឃុំបាយដំរាំ ឃុំចែងមានជ័យ ឃុំកន្ទឺ២ ឃុំស្នឹង ឃុំភ្នំសំពៅ ឃុំតាគ្រាម និងឃុំឈើទាលនៃស្រុកបាណន់ ខេត្តបាត់ដំបង។
សន្តិបណ្ឌិត សុខ ផល បានចុះជារួមធ្វើសកម្មភាពតាមឃុំទាំង០៨ និងជំរុញ ចុះឃោសនាតាមផ្ទះនីមួយៗ បង្រៀនគូសសន្លឹកឆ្នោតផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រួតពិនិត្យឯកសារសម្រាប់បម្រើការបោះឆ្នោត រំលឹកណែនាំ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។