កំពង់ចាម: លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច អញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។
ពេលអញ្ជើញមកដល់ភ្លាម លោកឧកញ៉ាបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីពលរដ្ឋ ដោយស្រែកម្លេងអបអរសាទរថា” ជយោ!គណប ក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះ ឆ្នោតឱ្យខ្លួនឯងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាពបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគ្រួសារមានសុភមង្គលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍលេីគ្រប់វិស័យ អរគុណសន្តិភាព ជយោ! នយោបាយឈ្នះឈ្នះ” ។