ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សត្វជ្រូករស់ចំនួន៣២ ក្បាលគ្មានលិខិតអនុញ្ញាត ត្រូវឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាមនាំ​ចូល​​កម្ពុជាដោយសេរី

ខេត្តត្បូងឃ្មុំ​៖ឈ្មួញ​ដឹក​ជ្រូក​ពី​វៀតណាមចូលមក​កម្ពុជាដោយសេរីនិង​គ្មាន​ច្បាប់​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់បាន ខ​ណះ​កំពុង​ធ្វើ​ចរាចរណ៍​នាំ​ជ្រូក​ចូល​មក​ទឹកដី​ខ្មែរ ហើយថៅកុងឡានឈ្មួញ​បាន​បញ្ជារ​រថយន្ត​ជ្រូក​ដេញ​បុក​សមត្ថកិច្ច​ផ្អើល​ពេញ​ផ្លូវហេតុការណ៍មួយ​នេះបានកើតឡើងនៅលើផ្លូវលំភូមិស្ទឹងតូចឃុំកកស្រុកពញាក្រែកខេត្ត ត្បូង ឃុំកាលពីថ្ងៃទី២៩ខែ​ឧសភាឆ្នាំ២០២២​នេះ​។​
បន្ទាប់ពី​មាន​បញ្ហា​បែប​នេះ​បាន​កើតឡើងសមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី​ចាប់​ឃាត់​រថយន្ត​ដែល​ដឹកជញ្ជូន​សត្វ​ជ្រូក និង​រថយន្ត​ដឹក​ជ្រូក​នេះ​តែម្តង​។​
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្មខេត្តត្បូងឃ្មុំបាន​ចុះស្ទាក់ចាប់រថយន្ត១ គ្រឿងម៉ាកសាំ​យ៉ុងអ៊ីស្តាណា(Ssangyong istana)ពណ៌សជាប្រភេទរថយន្ត ដឹកឣ្នកដំណើរ១៥កៅឣីគ្មានស្លាកលេខដឹកសត្វជ្រូករស់ចំនួន៣២ក្បាលដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់បម្រុងនឹងយកទៅ ចែកចាយនៅក្រុងសួង​។
​បន្ទាប់​កម្លាំង​ជំនាញ​បាន​ឃាត់​រថយន្ត​ដឹក​ជ្រូក​ខាងលើនេះ ក្រុម​ការងារ​បាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡី ស័កសត្វរបស់មន្ទីរកសិកម្មរុក្ខា​ប្រមាញ់និងនេសាទខេត្ត ត្បូងឃ្មុំ ដើម្បីយកសំណាកទៅវិភាគតាមបែបវេជ្ជសាស្ត្រចង់ដឹង​សត្វ​ជ្រូក ទាំងនោះមានផ្ទុកជំងឺឬអត់​។​
ចំណែកឈ្មួញ​ដែល​នាំសត្វ​ជ្រូកឆ្លងដែន​ពី​វៀតណាម​ចូល​មក​កម្ពុជា ដោយគ្មានច្បាប់ទាំងនោះ​មាន​គ្នា​ចំនួន​៤​នាក់ត្រូវបានសមត្ថកិច្ច​ព័ទ្ធ ចាប់ខ្លួន​បាន​រួម​ទាំង​ពូថៅ​២ថែម​ទៀតអ្នក​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួនបណ្តោះអាសន្ន ដើម្បី​ធ្វើ​ការសួរនាំ​នឹង​ចាត់ការ​ទៅតាម​និតិ​វិធី​៕