ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះបានសម្រេចដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំពីពន្ធនាគារ។
ការដោះលែងនេះ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃនោះមកជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។
មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។