មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាបនិងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ និង១៣ខែមិថុនាឆ្នាំ២០២២បន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន២៨ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈចៀសវាងការកេងប្រវ័ញ្ចពីអតិថិជនជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងទ ប់ស្កាត់រាល់សកម្មភាពបំពាននឹងច្បាប់ ឬមិនស្មោះត្រង់ណាមួយ។
យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។