ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលស្គាល់ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួស សន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព និងពិភាក្សាផ្សេងៗហើយការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ៕