ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ

(ភ្នំពេញ)៖ TVET DAYនាឆ្នាំនេះនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញសីលធម៌វិជ្ជាជីវៈនិងផលិតភាពខ្ពស់ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។

នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVETបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”នាព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្ររៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល សាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍បន្តថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្សយុវជនកម្មករនិយោជិត និងមហាជនទូទៅឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញក្នុងការទទួលបានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។

ទិវាជាតិនាឆ្នាំនេះបានធ្វើការតាំងបង្ហាញពីសមិទ្ធផល នវានុវត្តន៍ និងការបង្កើតថ្មី ដែលមានភាពលេចធ្លោដោយការប្រើប្រាស់ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗដូចជាការបង្ហោះដ្រូនជាក្រុមចំនួន ១៥០, រ៉ូបូតដែលមានបញ្ញានិម្មិត(AI)កាន់តែខ្ពស់និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា TVETអាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សាពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួលនិងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តក្នុងការធ្វើសិក្សានៅពេលណាទីកន្លែងណា និងវិធីណាក៏បានស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាដែលមានកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣, ៤ និង៥សម្រាប់ ៥វិស័យ រួមមានសំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក មេកានិក កម្មន្តសាល បរិក្ខារត្រជាក់និងកំដៅ និងធុរកិច្ច/ICT បានដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួល
ការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុននិងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងបានដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ជាដើម។
“ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ” លើកទី៥ ឆ្នាំ២០២២នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅស្រុក។

គួរបញ្ជាក់ជូនដែរថា នេះគឺជាលើកទី៥ នៃការរៀបចំទិវាជាតិដ៏មហាឱឡារិកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេ សនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជ ន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។
ទិវានេះ បាននិងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នានៅគ្រប់បណ្តារាជធានី ខេត្តដោយមានការចូលរួមយ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្ម

វិធីធំមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ដោយឡែក ការរៀបចំប្រារព្ធរៀបចំទិវាជាតិ នៅរាជធានីភ្នំពេញ គឺរៀបចំនៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ មានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់ដោយមានបញ្ជរសរុបចំនួន៥៥។
លើសពីនេះ ហើយត្រូវប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ រួមទាំងមានការបង្ហោះដ្រូនជាក្រុមនៅពេលយប់ចំនួន ១៥០ផងដែរ៕