ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន និងក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន សហការជាមួយក្រុមហ៊ុន ហ៊ួត ជា បានរៀបចំវេទិការជំនួបម្ចាស់អជីវកម្មនិងហ្វ្រេនឆាយដ៏ធំជាងគេមិនធ្លាប់មាននៅកម្ពុជា ប្រចាំឆ្នាំ២០​២២ ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ ខែមិថុនាឆ្នាំ២០២២នេះ ក្នុងសណ្ឋាគារសុខាស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញគឺចាប់ពីម៉ោង ៨ព្រឹក ដល់ ៥រសៀល។
វាគ្មិនល្បីៗនឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំលែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។
សម្រាប់អ្នកចូលរួមនឹងជួបដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ ។
វេទិកានេះ នឹងមានការចូលរួមពី1,200 – 1,500 ស្ថាប័ន/នាក់មកពីតំណាង ដេប៉ូអាជីវក​រស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុនសាងសង់ ម្ចាស់​ហាង​លក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា ម្ចាស់ម៉ាកយីហោ អ្នកចែក​ចាយ​/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។
សម្រាប់អ្នកចង់ចូលរួម៖អ្នកចូលរួម៖ ហ្រ្វីសំបុត្រចូលរួមដោយគ្រាន់តែខលមក អោយបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ ០77 8888 20 / 066 6789 01 / 096 88 73 339 ។