ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចេះមន្តអាគមខ្លាំងបំបាំងកាយ មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ព្រំ សុខា និងប្រពន្ធឈ្មោះចែ ផល ធ្វើឲ្យសមត្ថកិច្ចមើលមិនឃើញ!

សៀមរាប: ស្ទើរតែមិនជឿ ចេះមន្តអាគមបំបាំងកាយយ៉ាងស្ទាត់ជំនាញ នោះគឺមេឈ្មួញដឹកឈើដុះស្លែឈ្មោះ ព្រំ សុខានិងប្រពន្ធឈ្មោះចែ ផល អាចបំបាំងកាយធ្វើឲ្យសមត្ថកិច្ចមើលមិនឃើញពេលដឹកឈើចេញដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះគឺជារឿងពិតណាស់កើតមានឡើង ក្នុងទឹកដីភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបដែល បទល្មើសដឹកជញ្ជូនព្រៃឈើមិនចាញ់ខេត្តនានាឡើយ ជាក់ស្ដែង លោក ហ៊ុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងហាក់បីដូចធ្វើប្រងើយកន្តើយបើកដៃអោយសកម្មភាពឈ្មួញដឹកឈើដុះស្លែម្នាក់របស់ចែ ផលនិងប្ដីឈ្មោះ ព្រំ សុខា កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងកណ្ដាលថ្ងៃមិនក្រោមពី 2 ជើងឬបីជើងទេជារៀងរាល់ថ្ងៃ។
បើយោងទៅតាមព័ត៌មានពីពលរដ្ឋនិងមន្ត្រីរាជការប្រចាំនៅទីនោះបានរំលឹកថា រហ័សនាម ចែ ផល នេះគឺជាមេឈ្មួញដុះស្លែយូរម កហើយខាងរកស៊ីដឹកឈើខុសច្បាប់គ្មានមន្ត្រីពាក់ព័ន្ធណាហ៊ានចុះបង្ក្រាបទេ ព្រោះខ្លាចដាច់ឆ្នាំងបាយរបស់ពួកគេ បានជាបណ្ដោយឲ្យឈ្មួញឈើ ចែ ផល និង ប្តី ឈ្មោះ ព្រំ សុខា ដឹកឈើយ៉ាងរលូន មិនមានអ្នកធ្វើដូចបាន។
ចំណែកលោក ទាគឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នឹង លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនដឹងឈ្មួញដឹកឈើខុសច្បាប់ឬបានដឹងហើយតែ ហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែង ព្រោះតែកូនចៅខ្លួនឯងជាអ្នកបើកដៃអោយមានបទល្មើសបែបនេះ។
ជុំវិញរឿងនេះប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីថ្នាក់លើៗពិនិត្យមើលកូនចៅខាងក្រោមផង។