ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហ៊ួត ជា «ការទិញលក់សិទ្ធិអាជីវកម្មបន្ត(Fran chise)ក្នុងស្រុកបានកើនឡើងប្រមាណ៣០%»

(ភ្នំពេញ)៖លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់បានលើកឡើងថា បច្ចុប្បន្ននេះការទិញលក់ សិទ្ធិអាជីវកម្មលក់បន្តឬហ្រ្វេនឆាយ(Franchise)ដែលជាម៉ាកអាជីវកម្មបង្កើតឡើងនៅក្នុងស្រុកបានរីកលូតលាស់គួរកត់ សម្គាល់ ដោយសារម្ចាស់អាជីវកម្មភាពច្រើនបានរៀបចំឱ្យមានស្តង់ ដារ អាជីវកម្ម ខណៈដែលហ្វេ្រនឆាយក្នុងស្រុកមានតម្លៃសមរម្យជាងបរទេស និងត្រូវជាមួយនឹងការធ្វើអាជីវកម្ម សម្រាប់បរិបទក្នុងស្រុក។
ស្ថាបនិកក្រុមហ៊ុន ហ៊ួត ជាគ្រុប បានថ្លែងថា ការទិញសិទ្ធិអាជីវកម្មលក់បន្ត ដែលគេហៅថា Franchiseកំពុងតែពេញនិយមនៅលើសកលលោកនិងជាជម្រើសល្អមួយសម្រាប់អ្នកមានបំណងចង់បើអាជីវកម្មថ្មីៗ ដែលមិនសូវមានគំនិតក្នុងការចាប់អាជីវកម្ម និងរៀបចំអាជីវកម្មឱ្យមានស្តង់ដារ។
បច្ចុប្បន្ននេះ ការបើកអាជីវកម្មនៅកម្ពុជាដែលទិញហ្វេ្រនឆាយពីបរទេសមានប្រមាណ៧០%និងហ្រ្វេនឆាយក្នុងស្រុកដែលបង្កើតដោយម្ចាស់អាជីវកម្មកម្ពុជាមានប្រមាណ៣០% បើប្រៀបធៀបកាលពី៣ឆ្នាំមុនមានតែប្រមាណ៥%ប៉ុណ្ណោះពោលគឺក្នុងមួយឆ្នាំកើនប្រមាណ១០% ដែលជាសញ្ញាណដ៏ល្អមួយបង្ហាញពីភាពល្អប្រសើរនៃគំរូអាជីវកម្មដែលបង្កើតឡើងដោយកូនខ្មែរ។
លោកឧកញ៉ាបានលើកឡើងថា នាពេលខាងមុខហ្វ្រេនឆាយក្នុងស្រុកនឹងកាន់តែរឹងមាំដោយសារតែបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មភាគច្រើនបានរៀបចំនិងដើរទៅរកស្តង់ដារនៃការធ្វើអាជីវកម្មមួយឱ្យត្រូវជាមួយស្តង់ដារពិភពលោក។
លោកឧកញ៉ា ហ៊ួត ជា ថ្លែងបែបនេះធ្វើឡើងក្នុងវេទិកាជំនួបម្ចាស់អាជីវកម្ម និងហ្រ្វេនឆាយ២០២២ ដែលវេទិកានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២ ដើម្បីចែករំលែកចំណេះដឹងអាជីវកម្ម ពីអ្នកជំនួញល្បីៗ។
វេទិកានេះ ក៏រៀបឡើងវេទីការនេះគឺ ដើម្បីដាស់អារម្មណ៍ម្ចាស់អាជីវកម្មដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ឱ្យក្រោកឈរឡើងវិញ ក្នុងចាប់ផ្តើមរៀបចំដំណើរការអាជីវកម្មរបស់ខ្លួននិងជំនួបរវាងអ្នក ចង់ចាប់ផ្តើមអាជីវកម្មនិងម្ចាស់ហ្រេ្វនឆាយល្បីៗដោយមានការចូលរួមពីបណ្តារោងចក្រនិងអ្នកផ្គត់ផ្គង់ប្រមាណជាង៦០ក្រុមហ៊ុន និងអ្នកចូលរួមជាង១ពាន់នាក់។
សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែមិនមានគំនិតក្នុងការធ្វើអាជីវកម្មគួរតែទិញហ្វ្រេនឆាយដែលអត្រាទទួលបានភាពជោគ ជ័យ ក្នុងការធ្វើអាជីវកម្មច្រើនជាងជាងការចាប់ផ្ដើមអាជីវកម្មថ្មីស ឡាងមួយដោយខ្លួនឯងដែរ ព្រោះការចាប់ផ្តើមអាជីវកម្មដោយ ទិញហ្រ្វេនឆាយមានស្តង់ដារនៃការធ្វើការការគ្រប់គ្រងបុគ្គលិក មានឡូហ្គោច្បាស់លាស់និងមានគុណតម្លៃនៃក្រុមហ៊ុនផលិតផលក៏ដូចជាគុណតម្លៃនៃអាជីវកម្ម។
លោកឧកញ៉ាបានបន្ថែមទៀតថា «អាស្រ័យទៅលើម្ចាស់អាជីវកម្ម ថាតើគាត់ចេះរៀបចំស្តង់ដាររបស់គាត់អត់?ប្រសិនបើគាត់មិនសូវយល់ មិនសូវស្គាល់អ្នកផ្គត់ផ្គង់មិនសូវចេះរៀបទីផ្សារអីខ្ញុំគិតថា ៩០%គួរតែទិញហ្វ្រេនឆាយ »។
សូមជម្រាបថាការទិញហ្វ្រេនឆាយគ្រាន់បំពេញនូវចំណុចមួយចំនួន ប្រសិនបើសិក្សាអត់ជាប់ក៏គេមិនឱ្យបើកដែរ។ដូចករណីហ្វ្រេនឆាយក្រុមហ៊ុន ហួត ជា ពីលេខរៀងទី១ដល់១៣៧ចំណុចហ្នឹងគឺមានន័យថាក្រុមហ៊ុនបានធ្វើវាជាង១០ឆ្នាំមកហើយទាល់តែជោគ ជ័យបាន យកវាមកលក់ជាហ្វ្រេនឆាយ។
ហ្វ្រេនឆាយរបស់កម្ពុជាកំពុងតែរីក ដោយសារការវិនិយោគត្រូវ ហើយ បច្ចុប្បន្ន ហ្វ្រេនឆាយរបស់ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានចែកចាយប្រមាណ៩៩ហើយនៅឆ្នាំក្រោយនេះក្រុមហ៊ុននឹងនាំយកហ្វ្រេនឆាយនេះទៅចែកចាយនៅឡាវ និងភូមាផងដែរ ៕