ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេ​ឈ្មួញ ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ រងការចោទថា “កំពុង​កាប់​ឈើ​ក្នុង​តំបន់​ដែន​អភិរក្ស​ភ្នំ​ព្រិច ចំណុច​ភូមិ​ម្ពៅ ត្រៀម​ដឹកជញ្ជូន​ចេញពីខេត្តរតន:គីរី ទៅវៀតណាម

ខេត្តមណ្ឌល​គី​រី÷មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី និងប្រជាពលរដ្ឋបានបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះមេ​ឈ្មួញ​ចាស់វស្សា​រូបនេះ ក្រៀង​គរបក្ស​ពួក​របស់​ខ្លួន ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ចំណុច​ភ្នំ​ព្រិចក្នុងភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដាផ្ដួលរំលំអារជៀរមុខកាត់​ធំៗ ក្នុង​ជម្រក​ដែន​អភិរក្ស​សត្វព្រៃសមត្ថកិច្ច​អាវុធហត្ថ​ខេត្តនិង​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធមិន​ចាត់​វិធានការ​បង្ក្រាប ។​

​ប្រជាពលរដ្ឋនិងមន្ត្រីបាន​រិះគន់​ចំៗទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ទើប​ដឹក​ជញ្ជូន​បទ​ល្មេី​ស​ព្រៃឈើតាម​ប្រភេទ​រថយន្ត​ប៉ែន​ធំៗ និង​រថយន្ត​ធុន​ដ្រា​វិញ​ម្តង។
ក្រុមពលរដ្ឋបាននិយាយថា គេត្រៀមអស់ហើយបងចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា ឆ្លងដែន​ទៅលក់​ឲ្យវៀតណាមតាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំយ៉ាង​ពេញបន្ទុកមួយ​រយៈ​ចុង​ក្រោយឈ្មួញ​ឈើ​ពី​រូប​នេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាម​អំ​ពេីចិត្ត​របស់ក្រុមឈ្មួញទាំងនោះ។​
មន្ត្រីច្រកនិងពលរដ្ឋលើកឡើងថា ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំជា​អ្នក​មាន​សិទ្ធិអំណាចខ្លាំង​ជាង​គេ​ក្នុង​ការបើ​កដៃឲ្យ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មួញ​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញដទៃទៀតអាចដឹកជញ្ជូនឈើ ប្រណីត​ខុសច្បាប់ទៅលក់​ឲ្យវៀតណាមទាំង​យប់​ទាំង​ថ្ងៃ។
ដោយឡែក ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រីនិង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ត្រូវគេសង្ស័យថា ជា​អ្នក​បើក​ភ្លើង​ខៀវទើប​បុគ្គល​ពី​នាក់​នេះ​ដំណើរការ​រកស៊ី​ជំនួញ​ឈើ​ទៅ​បាន​យ៉ាង​រលូន ។​
សេចក្តីរាយការណ៍លើកឡើងថា ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មួញ​ឈ្មោះ ភារម្យ ហ៊ានធ្វើអ្វីៗតាម​ទំនេី​ង​ចិត្ត គឺដោយសា រ​អាង មាន លោក ឡោ សុខា ស្នងការដ្ឋា​ន​នគរបាលខេត្តមណ្ឌលគិរីជាខ្នងបង្អែកដ៏រឹងមាំក្នុងខណៈពេល​ដែល​លោក ហែម បូណា រ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់ ។
ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី លោក ថង សា វុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាលខេត្តមណ្ឌលគិរីបានទេ។
ប៉ុន្តែមន្ត្រីមួយចំនួននិងពលរដ្ឋបានស្នើសុំគូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ភាព​មិន​ប្រក្រតី​របស់​លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ច្រកទ្វារ​អន្តរជាតិ​ដាក់ដាំជា​អ្នកបើកបារ៉ាស់ឲ្យ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងគំហុកមិន​ចាត់​វិវិធានកាបង្ក្រាបឡើយ។​
ប្រជាពលរដ្ឋរស់នៅ​ចំណុច​ភ្នំ​ព្រិចភូមិ​ម្ពៅស្រុក​កោះ​ញ៉ែ​កបានអំពាវ នាវ​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​ជា​គណៈកម្មការថ្នាក់ជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ចំពោះ​ក្រុមឈ្មួញដឹកជញ្ជូនឈើទៅ វៀតណាម តាមច្រកទ្វារ​អន្តរជាតិ​ដាក់ដាំ។