(ភ្នំពេញ)៖នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០ ២២កាលពីរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២អនុញ្ញាតឱ្យ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការី ចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលដៅពង្រឹងកិច្ចស ហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ ម៉ាដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ២០២២។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសមិទ្ធផលសេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង ១៩ ក្រោមស សរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាននិងស្នើឱ្យប្រទេសមីយ៉ាន់ម៉ាបន្តការចូលរួមរៀបចំ និងគំាទ្រសំដៅអាចសម្រេចបានដោយជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្មមានសក្តានុព លពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ងនិងស្ករត្នោតទៅកាន់ទីផ្សារមីយ៉ា ន់ម៉ា បន្ថែមទៀត។
ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត អំពីសក្តានុពលធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៦.៦% សម្រាប់ឆ្នាំ២០២៣ និង ៧% នៅឆ្នាំបន្ទាប់។
លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោករដ្ឋមន្រ្តីព្រមទាំងថា្នក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មដែលបានអនុញ្ញាត ឱ្យលោកនិងសហការីបានចូលជួបពិភាក្សាការងារហើយ លោកឯកអគ្គរដ្ឋទូត បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ា ន់ម៉ាក្នុងការបន្តគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនេះលោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់ លោករដ្ឋមន្រ្តី ទៅជម្រាបជូនដឹកនាំផងដែរ។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋ ក៏បានស្នើសុំភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញនិងការពារការវិនិយោគ រវាងភាគីទាំងពីរ ផងដែរ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងពិភាក្សាលើការជំរុញពាណិជ្ជក ម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្មនិងវិស័យឯកជននៃប្រទេសទាំងពីរតាមរយៈការផ្គូរផ្គងធុរកិច្ចការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជនសកម្មភាពពិព៍រណ៌ព្រមទាំងការកំណត់ទំនិញសក្តានុពលរវាងប្រទេសទាំងពីរក្នុងការជំរុញការនាំចេញបន្ថែមទៀត។
ពិសេសជាងនេះទៅទៀតភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោ គដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕