ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាន់ ផាន់ណារ៉ា ប្ដេជ្ញាទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូលពីប្រទេសជិតខាង​​

ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៩ខែកក្ដដានេះ​បាន​អះអាងក្នុងសន្នីសិទកាសែតថា​​ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្ដេជ្ញាក្នុងការទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូល ខណៈដែលនៅកម្ពុជាការចិញ្ចឹមជ្រូក។

លោក​បាន​ថ្លែងទៀតថា​​ ជាពិសេសការចិញ្ចឹមលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់​សម្គាល់ ជាការបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃមុខរបរប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សម្ដេចតែងបានក្រើនរំលឹកឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធជំរុញទាំងផ្នែកបច្ចេកទេស និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
លោក​បាន​បន្ថែមថា​ រាជរដ្ឋាភិបាល​នឹង​ជំរុញលើកកម្ពស់ដល់សេដ្ឋកិច្ចជីវភាពរស់នៅឱ្យកាន់​តែល្អប្រសើរ សំដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនមុខរបរដល់ប្រជាពលរដ្ឋ។
ចំណែក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបាន​គាំទ្រនូវចំណាត់ការនេះ ដោយ​លើកឡើងថា ក្នុង​នាមបងប្អូនប្រជាកសិករប្រកបចិញ្ចឹមសត្វនៅទូទាំងប្រទេស សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនប្រជាកសិករ ។
សមាគមខាងលើ​លើកឡើងថា សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្ដីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់ផ្នែក ដែលបានលះបង់អស់កម្លាំងកាយចិត្ត ធន​ធាន ពេលវេលា ដើម្បីបម្រើផលប្រយោជន៍ លើកស្ទួយជីវភាពរស់នៅ និងមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស ។