ខេត្តរតន:គិរី៖សេចក្តីរាយការណ៍ព័ត៌មានពីខេត្តរតនគីរីកាលពីថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០២២នេះបានឲ្យដឹងថា មានរថយន្តវេអងលួចបង្កប់ដឹកផលអនុផលព្រៃឈេីមួយគ្រឿងចេញពី ចំណុចមាត់ទន្លេ ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលតាឡាត់កំពងដ៏ខ្សាច់ថ្មីស្ថិតក្នុងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
សេចក្តីរាយការណ៍បានលើកឡើងថា ចំពោះទីតាំងដែលក្រុមឈ្មួញតែងតែធ្វេីសកម្មភាពដឹកជញ្ជូនជាញឹកញាប់រហូតមកដល់ព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ2022 ត្រូវបានកងកម្លាំងចំរុះខេត្តរតន:គិរីស្ទាក់ចាប់បាននៅចំណុចវាលឆ្កែហត់ស្ថិតក្នុងស្រុក កូន មុំ ខេត្ត រតនគិរី នឹងធ្វេីកាឆែកឆេនឹងអូសរថយន្តខាងលេីមករក្សាទុកនៅ ខ័ណរដ្ឋបាលព្រែឈេីខេត្ត រតន:គិរីដេីម្បីចាតការបន្តនិតិវិធី។
បុន្តែអ្វីដែលគួរអោយហួសចិត្តនោះ គឺ ក្រោយកាបញ្ជូនរថយន្តខាងលេីមកមេព្រៃត្រឹមតែ រយះពេលពីទៅបីម៉ោង ប៉ុណ្ណោះ ត្រូវបានដោះលែងវិញ ដោយមហាជនបានដាក់ការសង្ស័យថាមានកាអន្តរាគមន៍ពីបុគ្គលមានអំណាចបញ្ហាខាងនេះ។
សារព័ត៍មាន ដេលីខ្មែរ ពុំអាចសុំការបំភ្លឺណាមួយបានទេ ពីមន្ត្រីជំនាញដោយ ដោយខលចូលមិនមានអ្នកទទួល ប៉ុន្តែមហាជនបានរិះគន់ចំៗថា កាអនុវត្តច្បាប់តែចំពោះបុគ្គលតូចតាចគ្មានអំណាចតែចំពោះ ចំពោះបុគ្គលមានអំណាចមិនត្រូវបានអនុវត្តនោះទេ។