ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រោយពីសារព័ត៌មានដេលីខ្មែរ បានចុះផ្សាយករណីអ្នកលក់ផលិតផល(យូនីស៊ីធី)នៅតាមបណ្តាខេត្តបានតវ៉ាស្វែងរកយុត្តិធម៌ពាក់ព័ន្ធការលក់ផលិតផល unicity ហើយត្រូវចាញ់បោកអ្នកតំណាងចែកចាយ unicity ប៉ុន្តែថ្មីៗនេះខាងតំណាងក្រុមហ៊ុនបានចេញមុខបដិសេធថា ពួកគាត់ទាំងអស់ដែលជនរងគ្រោះបានលើកឡើងក្នុងការផ្សាយរបស់សារព័ត៌មាននោះគឺ «មិន មែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» តាមពិតជាអ្នកចែកចាយឯករាជ្យដែលហៅថា (BA)ហើយពួកគេត្រូវទទួលខុសត្រួវ ចំពោះទង្វើរបស់ខ្លួន។
ចំពោះករណីនេះ លោក កាង ជីវ៉ុន ជាអ្នកតំណាងអោយក្រុមហ៊ុម យូនីស៊ីធី (ខេមបូឌា)អិលធីឌី ដែលមានអាស័យដ្ខាននៅ អាគារ View Park លេខ ៥៨៦ ជាន់ទី២ (៣HIJK) ផ្លូវស៊ីធីសេនធ័រ (១៦៩) កែងផ្លូវសេនត្រន់ផាក(៥៦៦)ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានបញ្ចាក់ក្នុងលិខិតដែលមានខ្លឹមសារដួចខាងក្រោម៖