ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជួបពិភាក្សាជាមួយនិងតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចពិភាក្សាការងារក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ជាមួយតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងនៃកិច្ចពិភាក្សានេះមានដូចខាងក្រោម៖
១. រៀបចំចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា
២. ពិនិត្យមើលលទ្ធភាពនៃការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗ រវាងខេត្តហ៊ឺណាន និងប្រទេសកម្ពុជា
៣. រៀបចំនាំយក និងស្វែងរកអ្នកវិនិយោគពីខេត្តហ៊ឺណានមកវិនិយោគនៅកម្ពុជា
៤. ពិនិត្យមើល និងកែតម្រូវខ្លឹមសារ MOU រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា
៥. រៀបចំគណៈប្រតិភូពីខេត្តហ៊ឺណានមកចុះ MOU ជាមួយឯកឧត្តមរដ្ឋមន្រ្តីនៅក្រសួងពាណិជ្ជកម្មកម្ពុជា
៦. រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ onlineនៅថ្ងៃទី២៥-០៧-២០២២ រវាងប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងឯកឧត្តមប្រតិភូ៕