ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានចលនាយុវជនស្រុកល្វាឯមជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

 

 

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជា ប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯមបានជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការលើកឡើងធ្វើឡើងនៅស្រុកល្វាឯម ខេត្តកណ្តានៅ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំ កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជនសស យក វិទ្យា ល័យពាមឧកញ៉ាអ៊ុង និងយុវជនសសយកឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម។

លើសពីនេះ លោក កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនទាំងអស់គ្នាដើម្បីភាពរីកចម្រើក ព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។

បន្ថែមលើនេះលោក អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងលោកអភិបាលស្រុកបានធ្វើការឧបត្ថម្ភដល់ក្រុមបាល់ទាត់ជ័យលាភលេខ១ យុវជនស សយកវិទ្យាល័យពាមឧកញ៉ាអ៊ុង ថវិកា៣ លានរៀល ពាន់រង្វាន់១ បាល់ចំនួន៤ ក្រុមលេខ ២យុវជនសសយកឃុំថ្មគរ ថវិកា២,៥លានរៀល ពាន់រង្វាន់១និងបាល់៣ លេខ៣។

ចំណែក ក្រុមយុវជន សសយកព្រែក ថវិកា២លានរៀល ពាន់រង្វាន់១ និងបាល់២ ដោយឡែកក្រុមមិនទទួលបានជ័យលាភី ទទួលបានចំនួន៤០ម៉ឺនរៀលក្នុងមួយក្រុម។ ដោយឡែកក្រុមអាជ្ញាកណ្តាល ប៉ូលីស ទទួលបាន ៤០ម៉ឺនរៀលក្នុងមួយក្រុមផងដែរ។

សម្រាប់ លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានថ្លែងអំណរគុណដល់អាជ្ញធរស្រុកដែលបានរៀបចំការប្រកួតបាល់ទាត់នេះឡើងក្នុងបរិកាសល្អ មានសណ្តាប់ធ្នាប់ និងមានវិន័យក្នុងការប្រកួត។