ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អ្នកនាំពាក្យកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន Japanese Air Self Defense Force ដែលហៅកាត់ថា JASDF បាន្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងប្រភេទ F-35A របស់ JASDF បានធ្លាក់ចូលក្នុងសមុទ្រប៉ាស៊ីហ្វិកហើយ ។
អ្នកនាំពាក្យដដែលបានបន្តថា យន្តហោះចម្បាំង F-35A បានបាត់ពីប្រព័ន្ធរ៉ាដា កាលពីល្ងាចថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ ក្នុងប្រតិបត្តិការហាត់សមនៅលើសមុទ្រប៉ាស៊ិហ្វិក និងត្រូវបានរកឃើញបំណែកបាក់បែកខ្លះនៅក្នុងសមុទ្រនេះនៅថ្ងៃពុធ ទី១០ ខែមេសានេះ ។
អាកាសយានិកម្នាក់នៅលើយន្តហោះចម្បាំង F-35A ដែលធ្លាក់ចូលក្នុងសមុទ្រនោះ ប៉ុន្តែអ្នកនាំពាក្យកងកម្លាំងស្វ័យការពារដែនអាកាស JASDF មិនបញ្ជាក់ពីជោគវាសនារបស់អ្នកបើកបរយន្តហោះចម្បាំងនេះទេ ៕