តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួន ៨៩២០២ នាក់ ព្រមទាំងអ្នករស់នៅក្នុងបន្ទុក ចំនួន ១៣១៩៨១ នាក់។ មកដល់ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីរាជការចូលនិវត្តន៍ម្នាក់ ទទួលបានប្រាក់ខែទាបបំផុតប្រមាណ ៥៦ម៉ឺនរៀល ក្នុងមួយខែ។
សម្តេចក្រឡាហោម ស ខេង បានប្រកាសដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជន អតីតមន្ត្រីរាជការ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង លើកឡើងថា ការជួបជុំនេះ សបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា មិនបំភ្លេចចោលមន្ត្រីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅពេលចាស់ ធ្វើការលែងកើតនោះទេ៕