ភ្នំពេញ៖ ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មួយចំនួនដែលរកឃើញថា អាចមានវត្តមានសារធាតុអាសបេស្តុស និងស្នើឱ្យម្ចាស់ផលិតផលធ្វើការវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយពីសំណាក់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបញ្ជាក់ជូនបន្ថែមទៀតដល់សាធារណជនមេត្តាដូចខាងក្រោម ៖
– ការផ្អាកជាបណ្ដោះអាសន្នការចរាចរដាក់លក់នៅលើទីផ្សារ ត្រូវបានកំណត់តែទៅលើផលិតផលម្សៅលាបលើទារកនិងកុមារ ដែលមានលេខកូដ (Batch Number) ផ្សេងៗគ្នាចំនួន ១២ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ តែប៉ុណ្ណោះ។ ចំពោះផលិតផលដែលមាន ម៉ាកដូចគ្នា ហើយមានលេខកូដ (Batch Number)ផ្សេងពីនេះ មិនត្រូវបានហាមឃាត់ឡើយ
-ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ពីមន្ទីរពិសោធន៍ភាគីទី៣ អំពីវត្តមានសារធាតុអាសបេស្តុសលើផលិតផលដែលមានលេខកូដ (Batch Number) ទាំង១២ នោះ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តលើផលិតផលផ្សេងៗទៀត ដោយសហការជាមួយស្ថាប័នមានសមត្ថកិច្ចនិងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាមានតែផលិតផលម្សៅលាបលើទារក និងកុមារដែលមានសុវត្ថិភាពនិងមិនប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះ ទើបអាចចរាចរនៅលើទីផ្សារកម្ពុជាបាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ជ្រាប និងកុំមានការភ័ន្តច្រឡំដោយប្រការណាមួយផ្សេងពីនេះ។





