ព្រះសីហនុ: លោក គួច ចំរើន អភិបាលនៃគណ:អភិ បាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom ស្តីពី សេដ្ឋកិច្ចឌីជីថល ជាមួយក្រុមការងារវិទ្យាស្ថាន She nzhen (UPDIS) ដែលរៀបចំឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។
កិច្ចប្រជុំនេះរៀបចំឡើងកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២ ០២២ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះ សីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី ២ តាមប្រព័ន្ធអនឡាញ Zoom។
ប្រធានបទសំខាន់គឺលើកឡើងស្តីពី សេដ្ឋកិច្ចឌីជីថល ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS) និងអាជ្ញាធរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។