ភ្នំពេញ: លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលប្រព្រឹត្តធ្វើនៅ សាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ។
គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុ ស្សដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃរ និងតំណាងក្រសួងព័ត៌មាន រៀបចំឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ។
គិតចាប់តាំងពីឆ្នាំ២០១៧ មក គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស( គ.ជ.ប.ជ) តែងបានសហការជាមួយថ្នាក់ដឹកនាំសាសនាធំៗ ក្នុងព្រះរា ជាណាចក្រកម្ពុជា។
លើសពីនេះមានការ រៀបចំកម្មវិធី អន្តរសាសនា ដេីម្បីបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលេីពិភពលោកបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។
គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ ២០២២នេះ ការរៀបចំកម្មវិធីអន្តរសាសនា លេីកទី៦ និងប្រារព្ធធ្វើក្រោមអធិប តីភាព ដ៏ខ្ពង់ខ្ពស់បំផុត សម្តេច អគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាច ក្រ កម្ពុជា និងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។