ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករក ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាម

(រាជធានីភ្នំពេញ)៖  មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូតបាន
នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ  និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ១៥គីឡូក្រាម និងពិន័យអន្តរការណ៍ទៅតាមនីតិវិធី។