មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត
ភ្នំពេញ៖ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី
ក្នុងការទប់ស្កាត់អំពើមិនសុចរិត និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តកំពត បាននឹងបន្តចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូដើម្បីស្វែករកភាពមិនអនុលោម ចៀសវាងការកេងប្រវ័ញ្ចណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១២ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យ និងព្រមទទួលពិន័យអន្តរការណ៍ពីមន្រ្តីជំនាញផងដែរ។













