ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា នៅខែមេសានេះ ភ្លើងអគ្គិសនី ដាច់ច្រើនលើកពេក បណ្តាលឲ្យខូចសម្ភារៈវិទ្យុមួយចំនួន នៅខេត្តកោះកុង។
មកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ភ្លើងអគ្គិសនី បន្តដាច់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដូច្នេះវិទ្យុសាគរកោះកុង នៃមន្ទីរព័ត៌មានខេត្តកោះកុង ត្រូវបានផ្អាកផ្សាយជាបណ្តោះអាសន្នសិន ទម្រាំមានអគ្គិសនីគ្រប់គ្រាន់ ទើបដំណើរការផ្សាយជាធម្មតាវិញ។