
បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម លោក តាន់ ផាន់ ណារ៉ា បានបញ្ជាក់ថា សត្វ គោក្របីមានសុខភាពល្អ គ្មានជម្ងឺឆ្លងព្រោះបានចាក់វ៉ាក់សាំងបង្កាការពារមិន នេះបើតាមការអោយដឹងពី មន្ត្រីជំនាញបសុព្យបាល មន្ត្រីអាជ្ញាធរដែនដីនិងកសិករថា អំឡុងពេលនិងក្រោយទឹកជំនន់នៅបន្ទាយមានជ័យ។
កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២២ ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងនិងបានតាមដានស្ថាន ភាពសុខភាពក៏ដូចជាជម្រុញផលិតកម្មសត្វនៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យដែលដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះផ្ទាល់ពិនិត្យករណីនេះ។
ក្នុងនោះ មានសត្វគោ ក្របី៣០០ក្បាល ចាក់នៅនឹងកន្លែង ,ឯជាង៧០០ក្បាលទៀត ចាក់នៅតាមក្រោល/រោង/ផ្ទះ ។
យោងនៅតាមរបាយការណ៍បង្ហាញថា ក្នុងខេត្តនេះសកម្មភាពចិញ្ចឹមសត្វគោ ក្របីបែបផលិតកម្មជាលក្ខណ:គ្រួសារនិងលក្ខណ:កសិដ្ឋានបានកាន់តែផុល ផុសនិងរីកចម្រើន។
ក្នុងនោះ ក្រោមកិច្ចជ្រោមជ្រែងពីមន្ត្រីជំនាញផលិតកម្មនិងបសុព្យបាលខេត្ត ស្រុកក្រុងនិងភ្នាក់ងារពេទ្យសត្វភូមិ កសិករម្ចាស់សត្វកាន់តែយល់ដឹងក្នុងចិញ្ចឹមសត្វដែលបញ្ជៀសជម្ងឺនិងបង្កើនផលដើម្បីរកចំណូលបង្កើនជីវភាព។
ចំណែក លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :យោងទិន្ន័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះជម្រុញការងារផលិតកម្មសត្វគោក្របីជ្រូកបក្សី គិតត្រឹម៩ខែឆ្នាំ២០២២ នេះ បានកើនឡើង១,៦% ក្នុងនោះ ការចិញ្ចឹមគោ១១ ៦.៧ ៧ ៦ក្បាល ក្របី១៣.៣៩៧ក្បាល ជ្រូក ៤៤.១៥៤ ក្បា ល និងបក្សី១.៥១៩.៦៤៩ក្បាល ។
ចំណុចនេះហើយ ក្រុមមន្ត្រីបានសន្និដ្ឋានថា “ការចិញ្ចឹម គោនិងជ្រូកមានការកើនឡើង”។
ពិសេស ការចម្រុះញការកែលម្អពូជគោក្នុងខេត្ត ៩ខែមកនេះ បាន៩៦ក្បាល ។ឯការចុះវ៉ាក់សាំងការពារជម្ងឺឆ្លង ក្នុងរយ:ពែលនេះដែរ គឺសារទឹកគោបាន ៥៤.២៦ ១ក្បាល ក្របី១៣.៤៣៤ក្បាល ។វ៉ាក់សាំងអុតក្តាមគោ បាន១៧.២០៧ក្បាល និងវ៉ាក់សាំងការពារដុំពកលើស្បែកគោបាន៥.៩៩៥ក្បាល វ៉ាក់សាំងការពារឆ្កែឆ្កួតបាន២៥០ក្បាល ។
ក្រោយពេលស្ថានភាពទឹកជំនន់ដែលបានលិចគ្រប់ស្រុកបាននាំអោយរដ្ឋបាលខេត្តនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដែលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព សុខភាពនិងជីវភាពពលរដ្ឋ ។
ក្នុងនោះនៅ៥ស្រុក មានព្រះនេត្រព្រះ មង្គលបូរី អូរជ្រៅ ភ្នំស្រុកនិងក្រុងសិរីសោភ័ណ ដែលបានបង្កប៉ះពាល់ដល់ទីជម្រកសត្វនិងចំណីសត្វនោះ កសិករម្ចាស់សត្វ និងមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល ភ្នាក់ងារពេទ្យសត្វភូមិនិងអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំងលើសុខភាពនិងផលិតកម្មសត្វ។
ហើយបានសម្រុកចាក់វ៉ាក់សាំងដូចខាងលើ ទើបធានាបានថា សុខភាពល្អនិងគ្មានជម្ងឺឆ្លងទេសម្រាបសត្វគោក្របី..ក្នុងអំឡុងមុន ពេលកំពុងនិងក្រោយទឹកជំនន់កន្លងមកនេះ ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វមានប្រសាសន៍ថា” យើងខ្ញុំកោត សេសើរដល់អាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តនិងកសិករដែលបានតាមដានសុខភាពសត្វនិងបន្តជម្រុញផលិតកម្មសត្វ ទោះក្នុងអំឡុងរងគ្រោះនិងក្រោយពេលទឹកជំនន់”។
ជាពិសេស ក្រោមការផ្តល់ការចាក់វ៉ាក់សាំងស្រោចសត្វគោក្របីដែលផ្តល់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងរបស់មន្ទីរ បានធ្វើអោយសុខភាពសត្វល្អ ហើយបញ្ជៀសបានជម្ងឺឆ្លង។
នេះបញ្ជាក់ថា វាបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងមូលដ្ឋានរបស់ប្រជាពលរដ្ឋយើង ។
លោក តាន់ ផាន់ណារ៉ា បានជម្រុញការងារនេះបន្តហើយក៏គាំទ្រដល់ការបង្កើនការដាំដុះស្មៅចំណីសត្វដើម្បីធានាអោយសត្វមានអាហារបម្រុងគ្រប់គ្រាន់គ្រប់កាល:ទេស: ។
យោងតាមលោកនិង មន្ត្រីបានចុះពិនិត្យ ស្ថានភាពសុខភាពសត្វនិងផលិតកម្មសត្វឈ្នួរមានជ័យនិងឃុំទឹកជោរស្រុកព្រះនេត្រព្រះដែលមានការចិញ្ចឹមសត្វគោក្របីច្រើន ហើយជាទីរងគ្រោះខ្លាំងដោយទឹកជំនន់កន្លងមក ៕