ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល បាន​​អញ្ជើញអបដំណើរសម្តេចតេជោ ហ៊ុន សែន និងសម្តេក្រឡាហោម ស ខេង ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង

បាត់ដំបង៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះបាន​​អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះដែរ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ និងចែកពូជស្រូវដល់ប្រជាកសិករ ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ សន្តិបណ្ឌិត សុខ ផល បានជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់មកពីស្រុកបាណន់ ខេត្តបាត់ដំបងចំនួន២៤៨៦គ្រួសារ និងបានឧបត្ថម្ភថវិកាចំនួន១០លានរៀល សំរាប់ដោះស្រាយទិញស្បៀងអាហារ ដល់ក្រុមការងារស្រុក និងយុវជនសសយក ស្រុកបាណន់ ដែលបានចូលរួមរៀបចំទុកដាក់លើកសំភារ និងពូជស្រូវជូនប្រជាកសិករក្នុងកម្មវិធី រយះពេលបីថ្ងៃផងដែរ។