ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា កម្ពុជាមានភ្លៀងធ្លាក់ខ្សោយ មិនមានខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ នៅថ្ងៃនេះថា ក្នុងមួយសប្តាហ៍ទៅមុខ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ ចំណែកខ្យល់ចាប់ផ្តើមប្តូរទិសផងដែរ។

សេចក្តីជូនដំណឹង បានឲ្យដឹងថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង មកពីប្រទេសចិន បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វ និងសម្ពាធទាបពីសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ។

លក្ខណ:បែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ។

បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះ អាច មានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ ។

ចំណែកនៅតាមតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។

រីឯនៅតាមតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕