ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. បានយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញគ្រប់ប្រភេទក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក

ស្វាយរៀង៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចូលរួមត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកដែលធ្វើឡើងក្នុងខេត្តកណ្ដាល និងទន្លេវៃគោ ខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។
ការត្រួតពិនិត្យគឺធានាការពារទំនិញដែលមិនមានអនុលោមភាពអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក ព្រមទាំងរីករាយជាមួយនឹងការបរិភោគអាហារដែលមានសុវត្ថិភាពចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។
តាមលទ្ធផលដែលបានត្រួតពិនិត្យគឺមិនមានទំនិញ ឬគ្រឿងឧបភោគ បរិភោគណាមិនមានអនុលោមភាពនោះទេ។