ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកផ្កាយ៣ គង់ ទីលីន បញ្ជាក់ថា« មិន​នៅពីក្រោយឬទទួល​បានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើ​​​​ឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយតាមបណ្ដាសារព័ត៌មាន និងបណ្ដាញសង្គម អំពីបណ្ដឹងរបស់ពលរដ្ឋដោយចោទ ប្រកាន់លើលោកឧត្តមសេនីយ៍ឯក គង់ ទីលីន អគាធិការរង ក្រសួងមហាផ្ទៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា ជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ឥឡូវនេះមេធាវីរបស់លោកបានចេញសេចក្តីបំភ្លឺជូនសាធារណៈហើយថា លោក ផ្កាយ៣ គង់ ទីលីន« មិន​នៅពីក្រោយឬទទួល​បានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើ​​​​ឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់។

យោងតាមលិខិតបំភ្លឺចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា« ខ្ញុំមេធាវី ស៊ា វណ្ណរ៉េត អត្តលេខ ៨៧៦ និងលោកមេធាវី ឈុន ច័ន្ទតារា អត្តលេខ ១៩៩៨ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន» ។

លិខិតបញ្ជាក់ថា យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖  សារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ប្តឹងអគាធិការរងក្រសួងមហាផ្ទៃទៅ ACU ចោទថា នៅពីក្រោយ និងបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក ប៉ុន្តែលោកថាជារឿងមិនពិត!” ដោយក្នុងអត្ថបទ បានលើកឡើងថា មានពលរដ្ឋចំនួន ០៦នាក់ បានប្តឹងកូនក្តីយើងខ្ញុំទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់កូនក្តីយើងខ្ញុំថា ជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក លក់សាប៊ូបំបាត់ស្កូវ ម៉ាកមូគីរ៉ុ និងបានបន្ថែមទៀតថា កូនក្តីយើងខ្ញុំបានទទួលប្រាក់ចំនួន ៥០០$ ជារៀងរាល់ខែ និងមានភាគហ៊ុន ១០ភាគរយ ពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ដែលមានឈ្មោះ ឌួង ចំរើន ហៅ លី ហួរ ជាម្ចាស់ ហើយបានបន្ថែមទៀតថា ម្ចាស់ក្រុមហ៊ុន ឌួង ខូសស្មិកទិក បានយកឈ្មោះកូនក្តីយើងខ្ញុំថាជាសាច់ញាតិ (ទ្រា) ទៅប្រើប្រាស់ ដើម្បីគំរាមគំហែង បុគ្គលិកណាដែលមិនព្រមស្តាប់បញ្ជាថែមទៀតផង។

ខាងក្រោម​នេះជា​លិខិតបំភ្លឺទាំងស្រុងជូន​​ដល់សាធារណៈជន៖